យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរក្រោមដែលមានដើមកំណើតខ្មែរកម្ពុជាក្រោម ដោយយល់ឃើញថា ជាច្រើនទស្សវត្សរ៍កន្លងមកហើយ គឺខ្មែរកម្ពុជាក្រោមខ្វះភាពកក់ក្តៅនិងធនធានមនុស្ស ដើម្បីជួយរក្សាការពារ ព្រះពុទ្ធសាសនា វប្បធម៌ អក្សរសាស្រ្ត ប្រពៃណីខ្មែរ ជាពិសេសគឺខ្មែរកម្ពុជាក្រោម ដែលសព្វថ្ងៃហៅថា វៀតណាមខាងត្បូង ឫ កម្ពុជាក្រោម។
ទើបយើងខ្ញុំទាំងអស់គ្នាស្រុះស្រួលរួមមតិបង្កើតសមាគមដែលមានឈ្មោះថា សមាគម មនុស្សធម៌ ខ្មែរក្រោមប្រទេសបារាំង នេះឡើងគឺ៚
-ប្រមូលផ្តុំប្រជាពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស នឹងចែករំលែកសុខទុក្ខដល់គ្នា និងគ្នា ទៅវិញទៅមក ព្រមទាំងចេះជួយគ្នា ផ្តល់នូវភាពស្និតស្នាលដល់គ្នា ក្នុងនាមជាពល់រដ្ឋខ្មែរក្រោមដែលរស់នៅឆ្ងាយពីដែនកំណើត។
-សហការជាមួយរដ្ឋភិបាល អង្គការជាតិ អន្តរជាតិ សមាគម ដើម្បីពង្រីកពង្រឹង សាសនា វប្បធម៌ ប្រពៃណី អក្សរសាស្រ្ត និងព្រះពុទ្ធសាសនា។គំនិតផ្តួចផ្តើមដូចបានរៀបរាប់ខាងលើ ជាគោលបំណងចម្បងនៃ សមាគម នឹងជាការជម្រុញនៅភាពខ្វះខាតរបស់ខ្មែរក្រោមមានការទទួលភាពលំបាកក្រីក្រ អោយមានភាពប្រសើរឡើងតាមការជួយជ្រុំជ្រែងពីសំណាក់ខ្មែរ-ខ្មែរក្រោមនៅឯនាយសមុទ្រ តាមរយៈ សមាគមជាដើម៕