សូមស្វាគមន៏មកកាន់ គេហទំព័រសមាគម មនុស្សធម៏ខ្មែរក្រោម ប្រទេសបារាំង​​​ Bienvenue sur le site de l'Association aide humanitaire khmer krom de france Blogger Tricks

Statut-លក្ខន្តិកៈ

លក្ខន្តិកៈ
សមាគម មនុស្សធម៌ខ្មែរក្រោម - ប្រទេសបារាំង
Association Aide Humanitaire Khmer Krom de France
(....ប្រ.) - (A.A.H.K.K.F )
ជំពូក១
ឈ្មោះ សញ្ញា ត្រា អាសយដ្ឋាន
មាត្រា ១
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមដែលមានទីលំនៅក្រៅប្រទេស បានរួបរួមគ្នាបង្កើតសមាគមមួយ ដែលមានឈ្មោះ ថា “សមាគមមនុស្សធម៌ខ្មែរក្រោម ប្រចាំនៅប្រទេសបារាំង” សរសេរជាអក្សរកាត់ថា “....ប្រ.ប ជាភាសា បារាំង ASSOCIATION AIDE HUMANITAIRE KHMER KROM DE FRANCE អក្សរកាត់ថា A.A.H.K.K.F មានសញ្ញាសំគាល់ផ្ទាំងខាងក្នុងរូបគំនូររាហូចាប់ច័ន្ទហើយមានរង្វង់មូលអក្សរខ្មែរខាងលើដាក់ថា៖សមាគមមនុស្សធម៌ខ្មែរក្រោម-បារាំង” ខាងក្រោមជាភាសា បារាំងថា៖ Association Aide Humanitaire Khmer Krom de Franceមានអាសយដ្ឋានស្ថិតនៅ 7 AVENUE DU CINQ MARS BAT B2 95100 ARGENTEUIL

ជំពូក២
ទស្សនវិស័យ បេសកកម្ម និង គោលបំណង
មាត្រា ២
-ទស្សនវិស័យ
សមាគមមនុស្សធម៌ខ្មែរក្រោម-បារាំង មានទស្សនវិស័យដើម្បីអភិវឌ្ឍន៍ ធនធាន មនុស្ស ព្រមទាំងពង្រិកពង្រឹង សាសនា វប្បធម៌ អក្សរសាស្រ្ត និងប្រពៃណីខ្មែរកម្ពុជាក្រោម
-បេសកកម្ម
/ ធ្វើការទំនាក់ទំនង ចងសម្ព័ន្ធមេត្រីរវាង ប្រជាពលរដ្ឋខ្មែរក្រោមជាពិសេស ដែលមានដើម កំណើតខ្មែរកម្ពុជាក្រោម ឲ្យមានការឯកភាព សាមគ្គីភាព ភារតភាព សុភមង្គល ក្នុង និង ក្រៅប្រទេស។
/ ផ្សព្វផ្សាយពុទ្ធសាសនា វិស័យអបរំ វប្បធម៌ អក្សរសាស្រ្ត និងទំនៀមទម្លាប់ប្រពៃណី។
/ ចូលរួមចំណែកក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស។
/ ជួយណែនាំ សមាជិក សមាជិកា ឲ្យមានសីលធម៌ ហើយគោរពប្រតិបត្តិតាមពុទ្ធោ វាទ។
....ប្រ.ប. ជាសមាគមមិនមាននិន្នាការ បម្រើគណបក្សនយោបាយណាមួយឡើយ។
....ប្រ.ប. . មិនទទួលយករាល់ទង្វើទាំងឡាយណាដែលផ្ទុយពីលក្ខន្តិកៈ និង បទបញ្ជា ផ្ទៃក្នុង របស់ខ្លួន។
....ប្រ.ប.  ទទួលយកនូវសម្ភារៈទាំងអស់ ទោះជាចលនវត្ថុក្តីអចលនវត្ថុក្តី ពីឯកជន និង សប្បុរសជន ជារបៀបមនុស្សធម៌។
/ ....ប្រ.. សហការជាមួយរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ។
- គោលបំណង
សមាជិក សមាជិកា ទទួលបានជោគជ័យក្នុងការចូលរួមចំណែក កសាងសង្គមជាតិ។


ជំពូក ៣
អំពីសមាជិកភាព
មាត្រា ៣
សមាជិក ស....ប្រ.. មាន៤ គឺ
  • ក្រុមប្រឹក្សាភិបាល
  • ជនកសមាជិក
  • កម្មិកសមាជិក
  • បាសាទិកសមាជិក
/ ក្រុមប្រឹក្សាភិបាល ជាឥស្សរជនដែលមានបទពិសោធន៍ក្នុងកិច្ចការសង្គម សាសនា ជួយ ឧបត្ថម្ភយកចិត្តទុកដាក់ដល់ ស....ប្រ..
/ ជនកសមាជិក គឺជាសមាជិកស្ថាបនិក ដែលបានចូលរួមបង្កើត និងជួយធ្វើកិច្ចការ ទាំង ឡាយដល់ ....ប្រ..
/ កម្មិកសាមជិក គឺជាសមាជិក ដែលបានបង់ប្រាក់វិភាគទានប្រចាំខែដូចមានកម្រិត ក្នុង មាត្រាទី ៤ ដែលមានឆន្ទៈល្អជួយទាំងកម្លាំងកាយ-ចិត្ត ដើម្បីឲ្យ ស....ប្រ.. រីកចម្រើន។
/ បាសាទិកសមាជិក គឺជាសមាជិកដែលជួយថវិកា សម្ភារៈផ្សេងៗមិនកំណត់ចំនួន តាម លទ្ធភាព និងពេលវេលា។
មាត្រា ៤
ជនកសមាជិកក្តី កម្មិកសមាជិកក្តី ត្រូវបង់ប្រាក់វិភាគទានមានចំនួនស្មើគ្នា ជូន ស....ប្រ.. រៀងរាល់ខែ ក្នុងមួយខែ ១០អ៊ឺរ៉ូ (10€) សមាជិកទាំងពីរភេទ អាចបង់ប្រាក់ទុកជាមុន ជាត្រីមាស ឆមាស ឬប្រចាំឆ្នាំ ៦០ អ៊ឺរ៉ូ , ១២០អ៊ឺរ៉ូ ក៏បាន។
មាត្រា ៥
....ប្រ.. នឹងចេញសព្ភិប័ណ្ណឲ្យជនណាមួយ លុះណាតែបានទទួលការឧបត្ថម្ភ ឬជាអំ ណោយ ថវិកា ទេយ្យវត្ថុពីជននោះ មានតម្លៃយ៉ាងតិច ១២០អ៊ឺរ៉ូ (120€)
មាត្រា ៦
ពាក្យសុំចូលជាសមាជិក សម្រាប់បេក្ខជនគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ត្រូវបញ្ចូន ទៅគណៈកម្មាធិការ ដើម្បីពិនិត្យ និង សម្រេច។ លិខិតសុំចូលជាសមាជិកមួយច្បាប់ ប្រវត្តិ រូបមួយច្បាប់ រូបថត ៣x៤ ចំនួន ៣ សន្លឹកនិង បង់វិភាគទាន ១០អ៊ឺរ៉ូ ។
មាត្រា ៧
សមាជិកភាពផុតកំណត់ ដោយការសុំលាលែង ការលុបឈ្មោះចេញពីបញ្ជី ឬដោយមរណ ភាព។
សមាជិកភាពដែលជាប្រធាន ក្រោយពីផុតអាណត្តិពីការងារ នឹងក្លាយជាក្រុមប្រឹក្សាភិបាល ដោយស្វ័យប្រវត្តិ។
ការបញ្ឈប់សមាជិកណាមួយ ត្រូវមានសមាជិកភាគច្រើនដាច់ខាត នៃគណៈកម្មាធិការ ស....ប្រ.. ជាអ្នកសម្រេច បើឃើញថាសមាជិកនោះបានប្រព្រឹត្តល្មើសចំពោះលក្ខន្តិកៈ ....ប្រ..។ សមាជិកដែលត្រូវបានបញ្ឈប់អាចតវ៉ាបាន នៅពេលដែលប្រធានគណៈកម្មា ធិការនាយក ទុកពេលឲ្យ ឬនៅឱកាសមហាសន្និបាតខាងមុខ។ មហាសន្និបាត សម្រេចតាម ភាគច្រើនដោយ ២០% + ១ នៃសមាជិកពេញអង្គ។
មាត្រា ៨
សមាជិកណាមួយដែលសុំលាលែង ឬដែលត្រូវបានបញ្ឈប់ មិនអាចទាមទារអត្ថ ប្រយោជន៍ អ្វីមួយពី ស....ប្រ.. ទាំងមិនអាចទាមទារប្រាក់វិភាគទានដែលខ្លួនបានបង់ជូនដល់ ស....ប្រ.. បានឡើយ។
មាត្រា ៩
....ប្រ.. អាចទទួលយកចូលសមាជិកបានទាំងក្នុង និងក្រៅប្រទេសគឺៈ
  • ខ្មែរ
  • ខ្មែរក្រោម ដោយមានការពិនិត្យ ច្បាស់លាស់ពី គណៈកម្មាធិការ ....ប្រ..
ជំពូក ៤
អំពីរចនាសម្ព័ន្ធ
មាត្រា ១០
រចនាសម្ព័ន្ធរបស់ ស....ប្រ.. មានដូចតទៅនេះ ៖
  • ក្រុមប្រឹក្សាភិបាល
  • ប្រធាន (មានដើមកំណើតខ្មែរកម្ពុជាក្រោម)
  • អនុប្រធាន
  • អគ្គលេខាធិការ
  • ហេរញ្ញឹក
មាត្រា ១
ការិយាល័យនិមួយៗអាចជ្រើសរើសសមាជិក ស....ប្រ.. បន្ថែមបានមិនឲ្យលើសពី៥រូប។

ជំពូក ៥
ភារកិច្ច
មាត្រា ១
ភារកិច្ចទាំងឡាយរបស់សមាជិក សមាជិកា ស....ប្រ.. គឺជាការស្ម័គ្រចិត្ត (គ្មានកំរៃ)
មាត្រា ១
ក្រុមប្រឹក្សាភិបាល មានសមាជិកមិនកំណត់ ភាគច្រើនជាខ្មែរមានដើមកំណើតកម្ពុជាក្រោម អតីតប្រធាន ស....ប្រ.. និង ជាឥស្សរជនខ្មែរក្រោម។
- ក្រុមប្រឹក្សាភិបាលមានភារកិច្ច៖
/ ត្រួតពិនិត្យ វាយតម្លៃការងារ និងសកម្មភាពរបស់ ស....ប្រ..
/ ផ្តល់យោបល់ និងអនុម័តលើគម្រោងសកម្មភាពនានា។
/ត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលផ្អែកតាមគោលការណ៍លក្ខន្តិកៈនៃ ....ប្រ..
/ ត្រួតពិនិត្យការជម្រះបញ្ជីផ្ទៃក្នុង និងជួយធ្វើការដោះស្រាយវិបត្តិនៅក្នុង ....ប្រ..
/ ជាអ្នកជ្រើសរើសបេក្ខជនប្រធាន និងអនុប្រធានថ្មីរបស់ ស....ប្រ.. នៅពេលចប់អា ណត្តិម្តងៗ។
/ ប្រធានក្រុមប្រឹក្សាភិបាល ត្រូវបានជ្រើសរើសពីសមាជិក ក្រុមប្រឹក្សាភិបាល និងមានការ ឧទ្ទិសនាមពីប្រធាន ស....ប្រ..(នីតិវិធីបន្ថែមនិងមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង)។ហើយ ប្រធានក្រុមប្រឹក្សាភិបាល មានសិទិ្ធជ្រើសរើសសមាជិក របស់ខ្លួនណាមួយធ្វើជាលេខាក្រុម ប្រឹក្សាភិបាល។
/ សមាជិកក្រុមប្រឹក្សាភិបាល អាចឈប់មុនអាណត្តិតាមបញ្ញត្តិនៃលក្ខន្តិកៈនេះ ក្នុងករណី ដែលមានសំណើពីសមាជិកក្រុមប្រឹក្សាភិបាល និងប្រធាន ស....ប្រ.ប 
/ អាណត្តិសមាជិកក្រុមប្រឹក្សាភិបាល មានរយៈពេល ២ឆ្នាំ ម្តងគិតចាប់ពីថ្ងៃដែលបានតែង តាំង។
/ ប្រធាន ស....ប្រ.. ជាអ្នកជួយសម្របសម្រួលឲ្យប្រធានក្រុមប្រឹក្សាភិបាល។
មាត្រា ១
-ប្រធាន ស....ប្រ.. ជាអ្នកអនុវត្តចាត់ចែងការងារទូទៅរបស់ ស....ប្រ.. ចុះហត្ថលេខា លើសេចក្តីសម្រេចនានា របស់គណៈកម្មាធិការ ស....ប្រ.. និងមហាសន្និបាត ព្រមទាំង ទទួលបន្ទុកភារកិច្ចស្នូលទាំងឡាយដូចតទៅៈ
  • ចុះហត្ថលេខាលើលិខិតទាំងអស់ដែលទាក់ទងនឹង ....ប្រ..
  • ជាអ្នកតំណាងផលប្រយោជន៍គ្រប់យ៉ាងរបស់ ស....ប្រ.. ចំពោះរដ្ឋ និងសមាជិក។
  • ជាអ្នកទទួលខុសត្រូវចំពោះកិច្ចការទូទៅ នៅក្នុងអាណត្តិរបស់ខ្លួន។
  • សម្រេចលើការចំណាយទាំងឡាយ ដោយមានការឯកភាព
ពីគណៈកម្មាធិការនាយក ស....ប្រ.. និងយោងទៅលើច្បាប់ចំណូល ចំណាយផ្សេងៗ ទៀត។
-អនុប្រធានជាអ្នកជំនួយការឲ្យប្រធាន។ នៅពេលប្រធាន ....ប្រ.. អវត្តមាន អនុប្រធានត្រូវទទួលបន្ទុកជាប្រធានស្តីទី។ បើប្រធានអនុ ប្រធានអវត្តមាន អគ្គលេខាធិការ ត្រូវទទួលបន្ទុកជាប្រធានស្តីទី។
-អគ្គលេខាធិការជាអ្នកសម្របសម្រួលកិច្ចការទាំងឡាយរបស់ ....ប្រ..
មាត្រា ១
ហេរញ្ញិកមានភារកិច្ចទទួលគ្រប់គ្រង ចំណូល ចំណាយ និងធ្វើរបាយការណ៍រាល់ពេលដែល ស....ប្រ.. ត្រូវការដឹង ។
មាត្រា ១
បណ្តាសកម្មភាព និងបេសកកម្មទាំងឡាយរបស់ ស....ប្រ.. ខេត្តក្រុងក្នុង និងក្រៅ ប្រ ទេសត្រូវមានការឆ្លងកាត់គណៈកម្មាធិការនាយក។
មាត្រា ១
ការិយាល័យ ខេត្ត ក្រុង របស់ ស....ប្រ.. ទទួលបន្ទុកដូចតទៅ៖
អនុវត្តតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការនាយក ស....ប្រ.. និងចុះហត្ថលេខាក្នុង នាមគណៈកម្មការរបស់ខ្លួនលើលិខិតទាំងឡាយ ដែលទាក់ទងនឹង ....ប្រ..
ទទួលខុសត្រូវលើបា្រក់ចំណូលចំណាយរបស់ខ្លួនចំពោះមុខគណៈកម្មាធិការនាយកស....ប្រ.. មិនត្រូវចំណាយប្រាក់ជាប្រយោជន៍ ស....ប្រ.. ឲ្យហួសពី ៥០០€ (ប្រាំរយ អ៊ឺរ៉ូ) ទេ។ បើមានការចំណាយលើសពីនេះ ត្រូវមានសេចក្តីយល់ព្រមពីណៈកម្មាធិការនាយក ស....ប្រ.. របស់ខ្លួនជាមុនសិន។

ជំពូក ៦
អំពីធនធាន
មាត្រា ១
ធនធានរបស់ ស....ប្រ.. បានមកពី៖
/ បា្រក់វិភាគទានរបស់សមាជិកគ្រប់ប្រភេទ ។
/ ប្រាក់វិភាគទានអំពីប្រភពផ្សេងៗ ។
/ ប្រតិលាភ និងសម្ភារៈផ្សេងៗ ។
មាត្រា ១៩
រាល់ថវិការបស់ ស....ប្រ.. ទាំងឡាយត្រូវបានរក្សានៅធនាគារ ក្នុងនាម ....ប្រ.ហើយការចាយវាយគ្រប់យ៉ាងគឺ មានការឯកភាពពី គណៈកម្មាធិការនាយក។
មាត្រា ២
ធនធានរបស់ ស....ប្រ.. ដែលមានទាំងប៉ុន្មាន បើមានករណីវិបល្លាស ឬ ឧបស័គ្គណា មួយ ហេរញ្ញិកត្រូវរាយការណ៍ជូន គណៈកម្មាធិការនាយក ....ប្រ.ប.
មាត្រា ២
ការផ្ញើប្រាក់ក្នុងធនាគារណាមួយត្រូវប្រើឈ្មោះស..... ហើយអ្នកឈរឈ្មោះគណនី រួមមាន៖
-ប្រធាន ....ប្រ..
-អនុប្រធាន ....ប្រ..
-ហេរញ្ញិក ស....ប្រ..


មាត្រា ២
ប្រធាន ស....ប្រ.. ត្រូវធ្វើច្បាប់ស្តីពីការចាយវាយថវិកាផ្សេងៗទៀត ប្រសិនបើ ស....ប្រ.. ត្រូវការ ។
ជំពូក ៧
មហាសន្និបាត
មាត្រា ២
មហាសន្និបាតរបស់ ....ប្រ.. ត្រូវបានចូលរួមពីសមាជិក សមាជិកាខេត្ត ក្រុង ក្នុង និង ក្រៅប្រទេស។
មាត្រា ២
មហាសន្និបាតមានពីរប្រភេទគឺមហាសន្និបាតសាមញ្ញ និងមហាសន្និបាតវិសាមញ្ញក្នុងករណី ចាំបាច់។
/ មហាសន្និបាតសាមញ្ញធ្វើឡើងរាល់ ២ ឆ្នាំ ម្តង។
/ មហាសន្និបាតវិសាមញ្ញ គឺធ្វើឡើងក្នុងចន្លោះនៃមហាសន្និបាតសាមញ្ញក្នុងករណីចាំ បាច់។
/ ប្រធាន ស....ប្រ.. មានមួយអាណត្តិ ២ ឆ្នាំ ហើយមិនឲ្យលើសពីពីរអាណត្តិ។
មាត្រា ២
មហាសន្និបាតមានភារៈដូចតទៅ៖
ពិនិត្យសំរេច និង អនុម័តការធ្វើវិសោធនកម្ម ទៅលើលក្ខន្តិកៈរបស់ ស....ប្រ..
ជ្រើសតាំងប្រធាន និង គណៈកម្មការមួយចំនួនរបស់ ស....ប្រ..
បូកសរុប និង វាយតម្លៃលទ្ធផលការងារកន្លងមក និង កំណត់ទិសដៅអនុវត្តរបស់ ស....ប្រ.. តទៅអនាគត ។
មាត្រា ២
មហាសន្និបាតវិសាមញ្ញប្រព្រឹត្តទៅបាន លុះណាតែមានសំណើភាគច្រើន២០% + ១ នៃ សកម្មសមាជិក សមាជិកា គណៈកម្មការ ....ប្រ..
មាត្រា ២
សេចក្តីសម្រេចរបស់មហាសន្និបាត ត្រូវយកតាមមតិភាគច្រើនដោយឆ្នោត២០%+ ១។ លើ ការចូលរួមមាន ២/៣។ បើសំឡេងឆ្នោត នៅតែស្មើគ្នា ២០% + ១ ដូចគ្នាលើកទីមួយ ត្រូវ បោះសារជាថ្មី លើកទី២ គឺសំឡេងប្រធានមហាសន្និបាត ត្រូវមានឧត្តមភាព។
មាត្រា ២
មុនចាប់ផ្តើមប្រារព្ធមហាសន្និបាតសាមញ្ញ ឬវិសាមញ្ញ ប្រធានក្រុមប្រឹក្សាភិបាល ជាអធិបតី នៃអង្គមហាសន្និបាត និងគណៈកម្មការមួយចំនួន ដើម្បីប្រារព្ធពិធី។
មាត្រា ២៩
សេចក្តីលំអិតនៃមហាសន្និបាតនិងមានចែងក្នុងបទបញ្ជាផ្ទៃក្នុងមួយទៀត។

ជំពូក ៨
អន្តរបញ្ញត្តិ
មាត្រា ៣
ប្រធាន ស....ប្រ.. មិនត្រូវបានជ្រើសរើសថ្មីមុនអាណត្តិឡើយ ករណីប្រធានធ្លាក់ ក្នុង លក្ខណៈណាក៏ដោយ អនុប្រធានត្រូវឡើងជាប្រធានស្តីទីរហូតដល់មានមហាសន្និបាត បាន ធ្វើឡើង។
មាត្រា ៣
មានតែភាគច្រើន ២០% + ១ នៃសមាជិកមហាសន្និបាតប៉ុណ្ណោះទេដែលអាចកែប្រែបទ បញ្ញត្តិទាំងឡាយនៃលក្ខន្តិកៈនេះបាន។
មាត្រា ៣
....ប្រ.. ទៅបំពេញបេសកកម្ម ទស្សនកិច្ចផ្សេងៗ នៅបរទេស ឬក្នុងប្រទេសជាមុខការ របស់ប្រធាន ឬដោយប្រធានយល់ឃើញថា សមាជិកណាមួយអាចជំនួស ហើយមាន សំឡេងគាំទ្រសមាជិកសកម្ម ចំនួន ២០% + ១ របស់ ....ប្រ..
មាត្រា ៣
....ប្រ.. មិនអនុញ្ញាតឲ្យលើកផ្លាកពីរ ក្នុងតំបន់តែមួយ។

ជំពូក ៩
អវសានប្បញ្ញត្តិ
មាត្រា ៣
....ប្រ.. អាចរំសាយទៅបាន លុះណាតែសង្គមមិនអំណោយផលដោយមានសំឡេង ២/៣ នៃសមាជិកទាំងមូល។
មាត្រា ៣
ក្នុងករណី ស....ប្រ.. ដែលត្រូវរំសាយ ប្រធាន ស....ប្រ.. ត្រូវនិមន្ត និងអញ្ជើញ សាមជិកទាំងអស់ប្រជុំ ដើម្បីចាត់ចែងទ្រព្យសម្បត្តិទៅដាក់ក្នុងវត្ត សមាគម ឬជាមនុស្សធម៌ ដល់បងប្អូនខ្មែរក្រោមដែលមានជីវភាពក្រីក្រ។
មាត្រា ៣៦​ ....ប្រ.. ជាសមាគម ឯករាជ្យ  មិនមាននិន្នាការបំរើ នយោបាយ ផ្អែកលើបក្សណាមួយឡើយ 
មាត្រា ៣៧​  ....ប្រ.. ជាសហមិត្តរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ជានិច្ច
មាត្រា ៣
លក្ខន្តិកៈទាំងឡាយណា ដែលប្រាស់ចាកលក្ខន្តិកៈនេះ ចាត់ទុកជា និរាករណ៍។


                  ចងក្រងអត្ថបទដោយ បណ្ឌិត​ ថាច់ មុនី 
អគ្គលេខាធិការ នៃសមាគម មនុស្សធម៌ខ្មែរក្រោម ប្រទេសបារាំង